Saturday, May 12, 2012

  ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ព្រមាន​ដល់អ្នកអានព័ត៌មាន និងអ្នកវិភាគព្រឹត្តិការណ៍ព័ត៌មាន តាម​ស្ថានីយទូរទស្សន៍ ​ក្នុងស្រុក​មួយ​ចំនួន កុំ​ឲ្យ​តាំង​ខ្លួន​​ជា​អ្នក​ផ្តល់​អនុសាសន៍ ​ដល់​ចៅហ្វាយខេត្ត ​និងដល់រដ្ឋមន្ត្រី គឺ​ធ្វើ​បែប​នេះ មិន​ត្រូវ​តាម​វិជ្ជាជីវៈ​ឡើយ​។​

​ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២ ​ក្នុង​ពិធី​ខួប ១​ឆ្នាំ នៃ​ អប្សារា​ណិ​ត ( ថ្ងៃ១២​ឧសភា ឆ្នាំ​២០១១ ដល់ថ្ងៃ១២​ឧសភា ឆ្នាំ​២០១២ ) ​នៅ​ភោជនីយដ្ឋាន​ រស្មី​បឹងកក់​ ក្នុងរាជធានីភ្នំពេញ។​

​លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​បញ្ជាក់​ថា "​ពិធីករ​អប្សា​រា​ណិ​ត មិន​ទាន់​ក្លាយទៅជា​អ្នក​ផ្តល់​អនុសាសន៍​ទៅ​គេ​ទេ​។ តែ​មាន​ទូរទស្សន៍​ច្រើនណាស់ នៅពេល​ល្បី បែរជាក្លាយទៅជា​ផ្តល់​អនុសាសន៍ ណែនាំ​តាំង​ពី​រដ្ឋមន្ត្រី និង​ចៅហ្វាយខេត្ត​"​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ត​ទៀត​ថា "​យើង​ជា​អ្នកសារព័ត៌មាន មិនមែនជា​អ្នក​ផ្តល់​អនុសាសន៍ ដល់​ចៅហ្វាយខេត្ត និង​រដ្ឋមន្ត្រី​ទេ​។ គឺ​អ្នកសារព័ត៌មាន ផ្សាយ​អ្វី​ជា​ការពិត ហើយ​បង្ហាញ​។ កាលពី​ប៉ុន្មាន​ឆ្នាំមុន​កន្លងទៅ មាន​ក្រុម​អ្នកកាសែត​មួយក្រុម តាំងខ្លួន​ជា​អាជ្ញាធរ និង​ផ្តល់​ឱវាទ​ដល់​មន្ត្រី​រាជរដ្ឋាភិបាល​មួយ​ចំនួន រួម​ទាំង​ចៅហ្វាយខេត្ត ក្រុង និង​រដ្ឋ​មន្ត្រី​ខ្លះ​ដែរ ហើយ​ក្រុម​អ្នកការ​សែត​នោះ ទៅ​ណា​មក​ណា គឺ​មន្ត្រី​អាជ្ញាធរ នៅ​តំបន់​នោះ ត្រូវតែ​គោរព និង​តាម​ចេញ​លុយ​ប៉ាវ​ពួក​ក្រុម​អ្នកកាសែត ដែល​មាន​មេក្លោង​ម្នាក់ តាំងខ្លួន​ជា​ល្បង​ធំ​។ ឯ​កូនចៅ ស្វែងរក​ប្រយោជន៍​ជូន​លោក​បងធំ​នោះ ឲ្យខាងតែបាន​"៕​អត្ថបទទាំងស្រុងពីcen.co 
ឯកឧត្តម ខៀវ កញ្ញរិទ្ឋិ រដ្ឋមន្ត្រីក្រសួងព័តមាន
រូបថតឆ្នាំ២០១១នៅបម្ទាយមានជ័យ

No comments:

Post a Comment