ដើម្បីធ្វើការអភិវឌ្ឍន៍ក្រុងរបស់អាជ្ញាធរខេត្ត
ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ អភិបាលខេត្ត និងថ្នាក់ដឹកនាំក្នុងខេត្តចុះ
ពិនិត្យការរើរុះលំនៅដ្ឋានតាមដងស្ទឹង
តាមការអោយដឹងពីមន្ត្រីសាលាខេត្តថាស្ទឹង
សៀមរាបនឹងត្រូវស្តារអាចម៍ដីចេញដើម្បីបញ្ចៀស
ទឹកនិងកាយអោយជ្រៅកុំអោយស្ទះមុខទឹកព្រម
ទាំងធ្វើការសំអាតបរិស្ថានតាមបណ្តោយស្ទឹងឈាន
ទៅអភិវឌ្ឍន៍សោភ័ណភាពក្រុងទេសចរណ៍មួយនេះ
អោយស្រស់បំព្រងនិងដើម្បីចូលរួមក្នុងចលនាប្រឡង
ប្រណាំងទីក្រុងស្អាតរបស់ក្រសួងទេសចរណ៍ផង។
ចំពោះប្រជាពលរដ្ឋពួកគាត់ក៍សុខចិត្តទទួលយកនូវ
គោលនយោបាយជាដីធ្លីនិងប្រាក់កាក់មួយចំនួនផងដែរ។
ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទក៍បានសម្តែងការអរគុណដល់ប្រជាពលរដ្ឋនូវ
ការចូលរួមរបស់ពួកគាត់ជាខ្លាំង
No comments:
Post a Comment