Sunday, May 13, 2012

ដើម្បីលុយ ម្តាយ​នៃ​ទារក ៨​នាក់ យល់​ព្រម​សម្តែង​ភាព​យន្ត Sex

ទាំងស្រុងពីគេហទំព័រខ្មែរស្ថាបនា

ស្រ្តីមេម៉ាយវ័៧ ៣៥ ឆ្នាំ ដេលមានកូនដល់ទៅ ១៤ នាក់ ពិសេស​មានកូនភ្លោះ​កើតម្តង ៨ នាក់ បច្ចុប្បន្ន​រស់នៅកាលីហ្វ័រញ៉ា អាមេរិក បានយល់ព្រម​សំដែង​រឿងអាសអាភាស ថ្នូរជាប្រាក់​ ៦០០.០០ ផោនអង់គ្លេស ដើម្បី​យក​មក​សង​បំណុល ។
នាង Nadya Suleman ពុំមានសមត្ថភាព​ ដើម្បី​ទូរទាត់​បំណុល​ ក៏ដូចជា​ជីវភាពកូនៗ កំពុងរស់នៅ​ក្នុងស្ថានភាព​អត់ឃ្លាន​ ស្រក្សត់... បានបង្ខំ​ចិត្តធ្វើបែបនេះ ។គួររំលឹកឡើងវិញថា នៅខែមករា ២០០៩ Nadya បានក្លាយជា​មាតាដំបូងលើ​ពិភពលោក​ ដែលកើត​ម្តង​កូនដល់​ទៅ ៨ នាក់ ហើយសុទ្ធសឹង​មាន​សុខភាព​មាំមួនល្អ ។ មុននោះ នាងមានកូន​ដល់ទៅ ៦ នាក់ រួច​មកហើយ ដែល​មានអាយុពី ៣ ទៅ ៧ ឆ្នាំ (ក្នុងនោះ​មានកូនភ្លោះ ១ គូ ផងដែរ) ។ កូន​ទាំង ១៤ នាក់ របស់នាង សុទ្ធសឹង​បង្កើតដោយវិធី​បន្សាំគភ៌ ដោយយក​មេជីវិតរបស់មិត្តភ័ក្តិ​​នាងបរិច្ឆេក ។ បន្ទាប់ពី​កើតកូន​រួច ជីវភាព​របស់នាង​កាន់តែ​ដុនដាប ។នៅឆ្នាំ២០១០ ក្រុមហ៊ុន​កំសាន្ត​របស់អាមេរិក១ បានសំណូមពរ​ឲ្យនាង​ថតភាពយន្ត Sex រយៈពេល ១ម៉ោង ដោយឲ្យតម្លៃ ៥០០.០០០ ដុល្លារ ។ តេ​នាង​បានបដិសេធ​ ដោយគ្រាន់​តែ​ថតរូប​ស្លៀក​ Bikini ឲ្យទស្សនាវដ្តី Star ព្រោះនាងទើប​សំរាលកូនបាន​មិន​ដល់​ ១ឆ្នាំ ផង ។ គួរកត់សំគាល់ថា ក្រោយ​ពេលសំរាល​កូន នាង​បានចុះ​ទម្ងន់​ដោយឯកឯង ពី១២២គីឡូក្រាម មក​សល់តែ​ ៥៤ គីឡូក្រាម ធ្វើឲ្យនាងមានរាង​ Sexy ។ដើមឆ្នាំ២០១២ Nadya Suleman ធ្លាប់​បានថត​រូបស្រាត​លើទស្សនាវដ្តី​ ដើម្បី​យក​កម្រៃ ៣.៨០០ ផោន ។
បន្ទាប់មកនាងប្រកាសថាឈប់ថតរឿងផ្តេសផ្តាសទៀត ។ប៉ុន្តែ​ចុងក្រោយ​ ដោយបំណុល​គរដូចភ្នំ នាង​បានយល់​ព្រម​ថតរឿង Sex ដើម្បី​សង​បំណុល ដែល​កើនដល់​ ៦០០.០០០ ផោន ៕






No comments:

Post a Comment