Monday, May 14, 2012

លោកយាយ​វ័យ ៧០ ឆ្នាំ​ ត្រៀម​​លះ​បង់​ព្រហ្ម​ចារីយ៍


ជាអតីត​អ្នកចម្រៀង​ក្នុងរង្គសាល Pam Shaw អ្នកស្រី​ពិតជារវល់​ដល់ថ្នាក់​គ្មានពេល​នឹង​ស្វែង​រក​គូសង្សារ ។ ហេតុនេះ ទោះបី​ជាវ័យឈាន​ចូល “៧០ និទាឃរដូវ” ហើយក៏ដោយ តែគាត់​នៅរក្សារភាព “ហ្ស៊ីន” ដដែល ។
ទោះបី​ជាឈ្មោះក្នុង​ពិភពសិល្បៈ គឺ Sexation Pam ហើយធ្វើការ​ក្នុងរង្គសាល​ក្តី តែគាត់​រស់នៅម្នាក់ឯង និងជៀសឆ្ងាយ​ពីពួក​ប្រុសៗ ដែលគិត​តែពីរឿង​ “នោះ” ។

អ្នកស្រី​ បកស្រាយថា ពុំមាន​ជំនឿលើការរួមភេទ​ មុនអាពាហ៍ពិពាហ៍នោះទេ ។ ហេតុនេះ ក៏រស់នៅ​តែម្នាក់ឯង រហូតទល់សព្វថ្ងៃ និង​រក្សា​នូវ “វត្ថុមានតម្លៃ” បំផុត របស់ស្រ្តីគ្រប់ៗគ្នា ។ប៉ុន្តែ​ហាក់ដូច​ជាដល់ពេល​ត្រូវការ​បន្លាស់ប្តូរថ្មីមួយ ។ អ្នកស្រី​ពោល​ថាៈ មកទល់ពេលនេះ ខ្ញុំបាន​ត្រៀមបំរុង​បូជា​វា ឲ្យបុរស​ត្រឹមត្រូវ​ម្នាក់ ។ លក្ខណៈសម្បតិ្ត​បុរសនោះ ក៏ខ្ញុំ​ទាមទារ​ខ្ពស់ដែរ ។ គេត្រូវ​ជាមហាសេដ្ឋីខ្ពស់ស្រឡះ ស្អាត ហើយ​មានសក់ពណ៌ខ្មៅ ។

វ័យ ៧០ ឆ្នាំ ត្រៀម​លះបង់ “ព្រហ្មចារីយ៍”
អ្នកស្រី​ចែករំលែក​ថាៈ ដល់ពេលនេះ ទើបខ្ញុំ​មានអារម្មណ៍​ត្រៀម​បំរុង​ឈាន​រកអាពាហ៍ពិពាហ៍ ហើយ​អាច​មានជំនឿ​ចិត្ត រួចដំណេក​ជាមួយ​បុរស ។ អ្នក​នឹងមិន​ចាស់ហួសពេកទេ សំរាប់ការ​ពិសោធន៍រឿងថ្មីមួយ ។អ្នកស្រីប្រាប់ថាៈ ខ្ញុំមាន​អាយុ ៧០ ឆ្នាំ តែបេះដូងខ្ញុំ​នៅក្មេងខ្ចី ។ មនុស្សម្នា​ច្រើនភ្ញាក់ផ្អើល​ ពេលខ្ញុំ​ប្រាប់​អាយុពិត ។ ខ្ញុំ​ជឿថា ខ្ញុំនៅ​តែជានារី “អស្ចារ្យ” ម្នាក់ ។ ប្រហែលខ្ញុំ​មិនធ្លាប់​រៀបការ ឬ មានកូន ។ អត្តចរិកតែសប្បាយរីករាយ និងពោរពេញ​ដោយឋាមពល ។អ្នកស្រី Pam មកពី Wigan, Manchester អង់គ្លេស ហើយរស់នៅជាមួយម្តាយ រហូតដល់​គាត់​ស្លាប់នៅឆ្នាំ​១៩៩៥ ក្នុងវ័យ ៩៧ ឆ្នាំ ។ បុព្វហេតុច្រៀងរបស់អ្នកស្រី​ បានឈានដល់កំពូល​ គ្រាដែលទទួល​បាន​ជោគជ័យ​ក្នុង​ Opportunity Knocks នៅឆ្នាំ១៩៦០ ៕

No comments:

Post a Comment