Saturday, May 12, 2012

ខេត្ដសៀមរាប​ ៖​ ប្រជាពលរដ្ឋ​បាន​រិះ​ គន់​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ដសៀមរាប​ ថា​បាន​នឹង​កំ​ពុ​ង​ប្រមូល​លុយ​ពី​អ្នកជំងឺ​ ដែល​ទៅ​ពិនិត្យ​ព្យាបាល​នៅ​ទីនោះ​ខុស​នឹង​ គោលការណ៍​ក្រសួងសុខាភិបាល​ដែល​បាន​ កំណត់​ និង​មិន​អនុញ្ញាត​ឱ្យ​យក​ប្រាក់​ពី​ អ្នកជំងឺ​នោះ​ទេ​ ។​
​ប្រជាពលរដ្ឋ​ក្រីក្រ​មក​ពី​ជនបទ​បាន​ ត្អូញត្អែរ​ថា​ តាម​គោល​ការ​របស់​ក្រសួង​ សុខាភិបាល​មិន​បាន​អនុញ្ញាត​ឱ្យ​យក​ប្រាក់​ ទេ​ ក៏​ប៉ុន្ដែ​ ការ​មក​ព្យាបាល​របស់​ពួក​គាត់​ ត្រូវ​បាន​មន្ទីរ​បង្អែក​មួយ​នេះ​យក​ប្រាក់​ ពួក​គាត់​គ្រប់ៗ​គ្នា​ បើ​ទោះបីជា​នៅ​ក្នុង​ មន្ទីរពេទ្យ​មួយ​នេះ​បាន​បិទ​ប្រកាស​មិន​ អនុញ្ញាត​ឱ្យ​គ្រូពេទ្យ​យក​សេវា​ពី​អ្នកជំងឺ​ ក៏​ដោយ​ ។​
​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ សៀម​ រាប​គេ​បានឃើញ​បិទ​សេចក្ដីជូនដំណឹង​ ក្នុង​គោលបំណង​លើកលែង​បង់ថ្លៃ​សេវា​ សម្រាប់​អ្នក​ទៅ​ព្យាបាល​នៅ​ទីនោះ​មាន​ ចំនួន​៨​ចំណុច​ គឺ​ ទី​១.​ បុគ្គលិក​មន្ទីរពេទ្យ​ និង​គ្រួសារ​ ប្ដី​  ប្រពន្ធ​ កូន​ ឪពុក​ម្ដាយ​ មិន​ត្រូវ​ឱ្យ​បង់ប្រាក់​ នោះ​ទេ​,​ ទី​២.​ជន​ក្រីក្រ​,​ ទី​៣.​ជន​ពិការ​ដោយ​សង្គ្រាម​,​ ទី​៤.​យោធា​ រំសាយ​,​ ទី​៥.​ព្រះសង្ឃ​,​ ទី​៦.​អ្នកជំងឺ​អេស​ដ៍​,​ ទី​.៧​អ្នកជំងឺ​របេង​ និង​ទី​៨.​ពិរុទ្ធជន​ ។​
​អ្នកជំងឺ​ម្នាក់​ដែល​ទៅ​ពិនិត្យ​ ព្យាបាល​ នៅ​ទីនោះ​បាន​មាន​ប្រសាសន៍​ថា​ បើ​ទោះ​ បី​ជា​មាន​បិទ​សេចក្ដីជូនដំណឹង​ខាងលើ​ ក៏​ដោយ​ ជាក់ស្ដែង​មន្ទីរពេទ្យ​នេះ​នៅ​តែ​ យក​លុយ​អ្នកជំងឺ​ទាំងអស់​ដោយ​មិន​រើស​ មុខ​ឡើយ​ មិន​ថា​ជន​ក្រីក្រ​ ព្រះសង្ឃ​ យោ​ ធា​រំសាយ​ ជន​ពិការ​ដោយ​សង្គ្រាម​ស្ដី​ នោះ​ទេ​។​ ប្រភព​ព​*​ី​អ្នកជំងឺ​ដដែល​បាន​បន្ដ​ ថា​ ក្នុង​មួយ​ថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​ជា​អ្នក​ ជំងឺ​រាប់រយ​នាក់​ចូល​ទៅ​ពិនិត្យ​ជំងឺ​មាន​ ទាំង​អ្នកក្រ​ និង​អ្នក​មធ្យម​ត្រូវ​បាន​មន្ទីរ​ ពេទ្យ​បង្អែក​ខេត្ដសៀមរាប​តម្រូវ​ឱ្យ​បង់​ ថ្លៃ​សេវា​ចំនួន​១.២០០០​រៀល​ទៅ​១.៥០០០​ រៀល​ ក្នុង​អ្នកជំងឺ​ម្នាក់ៗ​ ។​
​ព្រះសង្ឃ​មួយ​អង្គ​សុំ​មិន​បញ្ចេញ​ ព្រះ​ នាម​បាន​មាន​ថេរ​ដីកា​ថា​ ព្រះ​អង្គ​មក​ ពិនិត្យ​ជំងឺ​នៅ​ទី​នេះ​ត្រូវ​បាន​គេ​តម្រូវ​ឱ្យ​ បង់​សេវា​អស់​១.៥០០០​រៀល​ដូច​គេឯង​ ទាំងអស់​ ដោយ​ពុំ​បាន​លើកលែង​ដូច​ការ​ បិទ​ប្រកាស​នោះ​ឡើយ​ ។​ ព្រះ​អង្គ​បាន​ មាន​ថេរ​ដីកា​ថា​ ប្រជាពលរដ្ឋ​ដែល​ចូល​ មក​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ សៀមរាប​ភាគច្រើន​ជា​ពលរដ្ឋ​ក្រីក្រ​មក​ ពី​ទី​ជនបទ​ឆ្ងាយ​ដាច់​ស្រយាល​ដែល​ មាន​ប្រាក់​ត្រឹមតែ​ធ្វើ​សោហ៊ុយ​ធ្វើ​ដំណើរ​មក​ពិនិត្យ​ជំងឺ​ប៉ុណ្ណោះ​ មិន​មាន​លទ្ធភាព​ ឯណា​បង់ប្រាក់​នោះ​ឡើយ​ ។​
​ពលរដ្ឋ​ម្នាក់​មក​ពី​ជនបទ​ដាច់​ ស្រយាល​ បាន​មាន​ប្រសាសន៍​ដោយ​ឆ្ងល់​ថា​ មន្ទីរ​ ពេទ្យ​របស់​រដ្ឋ​ហេតុ​អ្វី​ត្រូវ​យក​លុយ​ដោយ​ មិន​រើសមុខ​ ម្យ៉ាងវិញទៀត​បើ​យក​លុយ​ បែប​នេះ​ ចាំបាច់​អី​បិទ​ប្រកាស​មិន​ឱ្យ​បង់​ សេវា​?​ ពលរដ្ឋ​ដដែល​បាន​មាន​ប្រសាសន៍​ ថា​ ករណី​លើកលែង​បង់ថ្លៃ​សេវា​ប្រហែល​ មាន​តែ​ក្រុម​គ្រួសារ​សាច់ញាតិ​បុគ្គលិក​ នៅ​មន្ទីរពេទ្យ​នេះ​តែ​ប៉ុណ្ណោះ​ឬ​ ?​
​អ្នក​មក​ពិនិត្យ​ជំងឺរបេង​ម្នាក់​ទៀត ​បាន​ និយាយ​ថា​ មាន​អ្នកជំងឺ​របេង​ខ្លះ​ត្រូវ​បាន​ ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​ផ្ទះ​ដោយ​គេ​ សង្ស័យ​ថា​ជា​ការ​ឃុបឃិត​ចាយ​លុយ​ជាមួយនឹង​គ្រូពេទ្យ​ ដើម្បី​បាន​ថ្នាំ​របេង​ទៅ​ លេប​នៅ​ឯ​ផ្ទះ​រៀង​រាល់​ខែ​ ។​
​ទាក់ទិន​ការ​លើក​ឡើង​ខាងលើ​នេះ​ លោក​ ប៉ែន​ ផលគុណ​ ប្រធាន​
 មន្ទីរពេទ្យ​ បង្អែក​ខេត្ដសៀមរាប​បាន​មាន​ប្រសាសន៍​ តាម​ទូរស័ព្ទ​                                                                                                                       រូបភាពឯកសារផ្សេង
 ឱ្យ​ដឹង​ថា​ ការ​យក​លុយ​នេះ​ គឺជា​គោលការណ៍​របស់​ក្រសួង​ ហើយ​គោល​ ការណ៍​ដែល​បាន​បិទ​ប្រកាស​ទាំង​៨​ចំណុច​ នោះ​ ត្រូវ​បាន​លើក​ឡើង​បង់ថ្លៃ​សេវា​តែ​ លើ​អ្នក​ពិនិត្យ​ជំងឺ​រួច​ហើយ​ត្រូវ​បាន​ សម្រាក​ព្យាបាល​ ។​ លោក​ប្រធាន​មន្ទីរ​ ពេទ្យ​បន្ដ​ថា​ ចំពោះ​លុយ​យក​ថ្លៃ​សេវា​ ទាំងនោះ​៣៩​ភាគរយ​ទុក​បម្រើ​ការ​នៅ​*​ ក្នុង​មន្ទីរពេទ្យ​ ។​ ចំណែក​លុយ​នៅ​សល់​ ៦១​ភាគរយ​សុំ​សម្រាប់​បម្រើ​ការ​នៅ​ ក្រសួងសុខាភិបាល​ ។​
​ទោះបី​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​ មាន​ប្រសាសន៍​បែប​នេះ​ក្ដី​ ពលរដ្ឋ​ក្រីក្រ​ ទាំង​អ្នក​មក​ពិនិត្យ​ជំងឺ​ និង​អ្នក​ត្រូវ​សម្រាក​ ព្យាបាល​បាន​រិះគន់​ថា​ ខាង​មន្ទីរពេទ្យ​បាន​ យក​ថ្លៃ​សេវា​ពី​ពួក​គាត់​ដោយ​ពុំ​មានការ​ លើកលែង​បន្ដិច​ឡើយ​ ៕អត្ថបទទាំងស្រុងពីគេហទំព័រនគរវត្ត

No comments:

Post a Comment