ប្រពៃណីបុណ្យមុជទឹកលាងបាបទឹកនាឪកាស
ទិវាអ្នកម្តាយ នៅនេប៉ាល់
រូបភាពៈcam111.com
Thursday, May 24, 2012
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
សហភាពអឺរ៉ុបប្រចាំកម្ពុជាកាត់ខ្សែបូរសម្ពោធដាក់បញ្ចាំងខ្សែភាពយន្តមកពីបណ្តាប្រទេសក្នុងសហគមន៍
អឺរ៉ុបនៅរោងភាពយន្តបារាយណ៍អណ្តែតខេត្តសៀមរាប
ខ្សែភាពយន្តអឺរ៉ុបជាច្រើនរឿងមកពីប្រទេសបែលសិក ប៊ុលការី
ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ប៉ទុយហ្គាល់ អេស្បាញ ស៊ុយអ៊ែត និងចក្រភពអង់គ្លេស បានដាក់បញ្ចាំងជូនទស្ស
នាដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០១២នៅរៀងភាពយន្តបារាយណ៍អណ្តែត
ខេត្តសៀមរាប។
ក្រោមវត្តមាអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អភិបាល
ខេត្តសៀមរាបនិងសិស្សនិសិ្សតមកពីបណ្តាសកលវិទ្យាល័យនានាក្នុងខេត្តប្រមាណជាង៣០០នាក់។
ថ្លែងក្នុងឪកាសបើកមហោស្រពភាពយន្តនៃសហភាពអឺរ៉ុបនារសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០១២នេះ
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាលោក ហ្សង់ហ្រង់ស័រកូតាងបានមានប្រសាសន៍
ថាៈនេះជាលើកទី២ហើយដែលសហភាពអឺរ៉ុបបាននាំយកភាពយន្តទាំងនេះមកបញ្ចាំងចាក់ផ្សាយជូន
ទស្សនានៅខេត្តសៀមរាបក្នុងបំណង
ផ្សព្វផ្សាយបង្ហាញ
ដល់ប្រជាជនកម្ពុជា យល់ដឹងកាន់តែច្រើន
អំពីកិច្ចសហប្រតិបតិការរវាងប្រជាជនកម្ពុជាជាមួយសហគមន៍អឺរ៉ុបដើម្បីធ្វើការប្រាស្រ័យទាក់ទងរវាង
មនុស្សនិងមនុស្សអោយកាន់តែជិត
ស្និទ្ឋនិងតាមរយៈរូបភាពភាពយន្តទាំងអស់នេះការធ្វើទំនាក់ទំនងអោយកាន់តែជិតស្និទ្ឋរវាងមនុស្សនិង
មនុស្សនិងបង្កើនភាពយោគយល់រវាង
គ្នាទៅវិញទៅកមពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ស្តែងចេញតាមរយៈភាពយន្តទាំងនេះសហភាពអឺរ៉ុប
ចង់អោយប្រជាជនកម្ពុជាជាពិសេស
ប្អូនៗជាស្រទាប់យុវវ័យជានិស្សិតធ្វើការស្វែងយល់អោយបានទូលំទូលាយបន្ថែមទៀតអំពីវប្បធម៌និង
ភាពជឿនលឿននៃបណ្តាប្រទេសក្នុង
សហភាពអឺរ៉ុបដើម្បីពង្រីកចំណេះដឹងរបស់ប្អូនៗបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ បានមានប្រសាសន៍ថាៈកន្លងមកសហគមន៍អឺរ៉ុបបានជួយដល់
ប្រទេសកម្ពុជាយើងច្រើនណាស់ក្នុងការស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិអោយមានលិទ្ឋិប្រជាធិបតីពិត
ប្រាកដហើយសហគមន៍អឺរ៉ុបមានបំណង
ចង់បន្តបណ្តុះបណ្តាលយុវជនជំនាន់ក្រោយលើចំណេះដឹងគ្រប់ផ្នែកដោយត្រូវធ្វើការស្វែងយល់ពីគ្នា
ទៅវិញទៅមកអំពីវប្បធម៌ប្រពៃណីទំនៀម
ទំលាប់បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប។ឯកឧត្តមបានផ្តាំផ្ញើដល់ប្អូនៗជានិស្សិតដែលបានមកទស្សនា
ផ្ទាល់ថាៈតាមរយៈខ្សែភាពយន្តទាំងនេះ
ទស្សនាភាពយន្តថ្ងៃនេះមិនមែនមើលគ្រាន់តែជាការកំសាននោះទេប្អូនៗត្រូវមើលប្រកបទៅដោយការ
ត្រិះរិះពិចារណាឈរលើមនសិការខ្ពស់
ស្វែងយល់អោយស៊ីជម្រៅដើម្បីបន្ថែមលើចំណេះដឹងដែលយើងមានស្រាប់។
ភាពយន្តដែលដាក់បញ្ចាំងពេលនេះមាន១១រឿងហើយបានប្រែជាភាសាខ្មែររួចជាស្រេច។
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
Monday, May 14, 2012
លោកយាយវ័យ ៧០ ឆ្នាំ ត្រៀមលះបង់ព្រហ្មចារីយ៍
ទោះបីជាឈ្មោះក្នុងពិភពសិល្បៈ គឺ Sexation Pam ហើយធ្វើការក្នុងរង្គសាលក្តី តែគាត់រស់នៅម្នាក់ឯង និងជៀសឆ្ងាយពីពួកប្រុសៗ ដែលគិតតែពីរឿង “នោះ” ។
អ្នកស្រី បកស្រាយថា ពុំមានជំនឿលើការរួមភេទ មុនអាពាហ៍ពិពាហ៍នោះទេ ។ ហេតុនេះ ក៏រស់នៅតែម្នាក់ឯង រហូតទល់សព្វថ្ងៃ និងរក្សានូវ “វត្ថុមានតម្លៃ” បំផុត របស់ស្រ្តីគ្រប់ៗគ្នា ។ប៉ុន្តែហាក់ដូចជាដល់ពេលត្រូវការបន្លាស់ប្តូរថ្មីមួយ ។ អ្នកស្រីពោលថាៈ មកទល់ពេលនេះ ខ្ញុំបានត្រៀមបំរុងបូជាវា ឲ្យបុរសត្រឹមត្រូវម្នាក់ ។ លក្ខណៈសម្បតិ្តបុរសនោះ ក៏ខ្ញុំទាមទារខ្ពស់ដែរ ។ គេត្រូវជាមហាសេដ្ឋីខ្ពស់ស្រឡះ ស្អាត ហើយមានសក់ពណ៌ខ្មៅ ។
វ័យ ៧០ ឆ្នាំ ត្រៀមលះបង់ “ព្រហ្មចារីយ៍”
អ្នកស្រីចែករំលែកថាៈ ដល់ពេលនេះ
ទើបខ្ញុំមានអារម្មណ៍ត្រៀមបំរុងឈានរកអាពាហ៍ពិពាហ៍
ហើយអាចមានជំនឿចិត្ត រួចដំណេកជាមួយបុរស ។ អ្នកនឹងមិនចាស់ហួសពេកទេ
សំរាប់ការពិសោធន៍រឿងថ្មីមួយ ។អ្នកស្រីប្រាប់ថាៈ ខ្ញុំមានអាយុ ៧០
ឆ្នាំ តែបេះដូងខ្ញុំនៅក្មេងខ្ចី ។ មនុស្សម្នាច្រើនភ្ញាក់ផ្អើល
ពេលខ្ញុំប្រាប់អាយុពិត ។ ខ្ញុំជឿថា ខ្ញុំនៅតែជានារី “អស្ចារ្យ” ម្នាក់ ។
ប្រហែលខ្ញុំមិនធ្លាប់រៀបការ ឬ មានកូន ។ អត្តចរិកតែសប្បាយរីករាយ
និងពោរពេញដោយឋាមពល ។អ្នកស្រី Pam មកពី Wigan, Manchester អង់គ្លេស
ហើយរស់នៅជាមួយម្តាយ រហូតដល់គាត់ស្លាប់នៅឆ្នាំ១៩៩៥ ក្នុងវ័យ ៩៧ ឆ្នាំ ។
បុព្វហេតុច្រៀងរបស់អ្នកស្រី បានឈានដល់កំពូល
គ្រាដែលទទួលបានជោគជ័យក្នុង Opportunity Knocks នៅឆ្នាំ១៩៦០ ៕
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
តារាភាពយន្តទូរទស្សន៍ផ្ទុះសុដន់ពេលកំពុងថតភាពយន្ត!
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
Sunday, May 13, 2012
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
ដើម្បីលុយ ម្តាយនៃទារក ៨នាក់ យល់ព្រមសម្តែងភាពយន្ត Sex
ទាំងស្រុងពីគេហទំព័រខ្មែរស្ថាបនា
ស្រ្តីមេម៉ាយវ័៧ ៣៥ ឆ្នាំ ដេលមានកូនដល់ទៅ ១៤ នាក់ ពិសេសមានកូនភ្លោះកើតម្តង ៨ នាក់ បច្ចុប្បន្នរស់នៅកាលីហ្វ័រញ៉ា អាមេរិក បានយល់ព្រមសំដែងរឿងអាសអាភាស ថ្នូរជាប្រាក់ ៦០០.០០ ផោនអង់គ្លេស ដើម្បីយកមកសងបំណុល ។
នាង Nadya Suleman ពុំមានសមត្ថភាព ដើម្បីទូរទាត់បំណុល ក៏ដូចជាជីវភាពកូនៗ កំពុងរស់នៅក្នុងស្ថានភាពអត់ឃ្លាន ស្រក្សត់... បានបង្ខំចិត្តធ្វើបែបនេះ ។គួររំលឹកឡើងវិញថា នៅខែមករា ២០០៩ Nadya បានក្លាយជាមាតាដំបូងលើពិភពលោក ដែលកើតម្តងកូនដល់ទៅ ៨ នាក់ ហើយសុទ្ធសឹងមានសុខភាពមាំមួនល្អ ។ មុននោះ នាងមានកូនដល់ទៅ ៦ នាក់ រួចមកហើយ ដែលមានអាយុពី ៣ ទៅ ៧ ឆ្នាំ (ក្នុងនោះមានកូនភ្លោះ ១ គូ ផងដែរ) ។ កូនទាំង ១៤ នាក់ របស់នាង សុទ្ធសឹងបង្កើតដោយវិធីបន្សាំគភ៌ ដោយយកមេជីវិតរបស់មិត្តភ័ក្តិនាងបរិច្ឆេក ។ បន្ទាប់ពីកើតកូនរួច ជីវភាពរបស់នាងកាន់តែដុនដាប ។នៅឆ្នាំ២០១០ ក្រុមហ៊ុនកំសាន្តរបស់អាមេរិក១ បានសំណូមពរឲ្យនាងថតភាពយន្ត Sex រយៈពេល ១ម៉ោង ដោយឲ្យតម្លៃ ៥០០.០០០ ដុល្លារ ។ តេនាងបានបដិសេធ ដោយគ្រាន់តែថតរូបស្លៀក Bikini ឲ្យទស្សនាវដ្តី Star ព្រោះនាងទើបសំរាលកូនបានមិនដល់ ១ឆ្នាំ ផង ។ គួរកត់សំគាល់ថា ក្រោយពេលសំរាលកូន នាងបានចុះទម្ងន់ដោយឯកឯង ពី១២២គីឡូក្រាម មកសល់តែ ៥៤ គីឡូក្រាម ធ្វើឲ្យនាងមានរាង Sexy ។ដើមឆ្នាំ២០១២ Nadya Suleman ធ្លាប់បានថតរូបស្រាតលើទស្សនាវដ្តី ដើម្បីយកកម្រៃ ៣.៨០០ ផោន ។
បន្ទាប់មកនាងប្រកាសថាឈប់ថតរឿងផ្តេសផ្តាសទៀត ។ប៉ុន្តែចុងក្រោយ ដោយបំណុលគរដូចភ្នំ នាងបានយល់ព្រមថតរឿង Sex ដើម្បីសងបំណុល ដែលកើនដល់ ៦០០.០០០ ផោន ៕
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
Saturday, May 12, 2012
នេះជារូបភាពឯកសារផ្សេងបង្ហាញពីភាពប៉ិនប្រសព្វលាក់កំណាត់
ឈើក្នុងទា្វរឡានរបស់បុគ្គលល្មើសកន្លងមក
អត្ថបទទាំងស្រុងពីគេហទំព័រនគរវត្តៈខេត្ដសៀមរាប ៖ មន្ដ្រីមេព្រៃខណ្ឌរដ្ឋ បាលព្រៃឈើសៀមរាប លោកគង់ រីទ្ធិ ដែលគេនិយមហៅថា លោករិទ្ធក្បាលធំ នោះត្រូវបានគេរាយការណ៍ថា បានយក តួនាទីរបស់ខ្លួនមករកស៊ីដឹកឈើខុស ច្បាប់ពុំមានសមត្ថកិច្ចណាហ៊ានបង្ក្រាប ឡើយ ។
ទាក់ទិននឹងការរកស៊ីដឹកឈើខុស ច្បាប់របស់លោករិទ្ធក្បាលធំ ដែលជា មន្ដ្រីមេព្រៃសៀមរាបនេះ មានសេចក្ដី រាយការណ៍មួយបានឱ្យដឹងថា កាលពី ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ មាន ឡានយីឌុប១គ្រឿងពាក់ស្លាកលេខព្រៃ វែង 3A-0521 មួយគ្រឿងដឹកឈើពីស្រុក ស្វាយលើចូលមកចែកចាយតាមបណ្ដា ដេប៉ូលក់ឈើនានានៅក្នុងខេត្ដសៀមរាប ។
តាមប្រភពព័ត៌មានខាងលើបានឱ្យ ដឹងបន្ដថា ឡានយីឌុបដឹកឈើ១គ្រឿងនេះ ពុំមានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញទេ ព្រោះម្ចាស់របស់វាអាងខ្លួនឯងជាមន្ដ្រី មេព្រៃស្រាប់ ។
ទាក់ទិននឹងករណីនេះ លោកគង់ រិទ្ធិ បានប្រាប់នគរវត្ដតាមទូរស័ព្ទនៅរសៀល ថ្ងៃទី១២ ខែឧសភា ដោយទទួលស្គាល់ថា លោកបានដឹកឈើចូលមកក្រុងសៀមរាប មែន ប៉ុន្ដែឈើទាំងនោះជាឈើផ្ទះចាស់ ។ លោករិទ្ធ បន្ដថា ឈើទាំងនោះលោកមិន បានដឹកយកមកលក់ទេ គឺយកមកធ្វើផ្ទះ របស់លោកដែលធ្វើ៣ឆ្នាំមកហើយ ។
ចំពោះការលើកឡើងរបស់លោករិទ្ធិ ដែលតាមតាមប្រភពពីអ្នកដែលដឹងរឿងនិយាយថា ឈើដែលលោករិទ្ធដឹកមិន មែនជាឈើផ្ទះចាស់នោះទេ តែវាជាឈើ ថ្មី ។ ពួកគេបន្ដថា គេមិនដែលឃើញ នរណាម្នាក់គ្រាន់តែធ្វើផ្ទះទៅដឹកឈើ រាប់ឆ្នាំដូចលោករិទ្ធឡើយ ។
បើតាមប្រភពដោយឡែកមួយទៀត ស្និទ្ធជាមួយលោករិទ្ធិ បាននិយាយថា លោក រិទ្ធិ មិនមែនទើបតែចេញមករក ស៊ីឈើថ្មីៗទេ គឺគាត់ស្ទើតែក្លាយទៅជា ឈ្មួញដុះស្លែទៅហើយ សូម្បីតែក្នុងពេល ដែលលោកកាន់តំណែងជានាយសង្កាត់ស្ដីទីសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ក៏គាត់រកស៊ីដឹកឈើខុសច្បាប់ដូចគ្នានេះដែរ។
ក្រុមមន្ដ្រីសង្គមស៊ីវិលដែល ធ្វើការងារផ្នែកព្រៃឈើនេះ បាននិយាយថា ធន ធានធម្មជាតិ ជាពិសេសព្រៃឈើនៅ ក្នុងស្រុកខ្មែរ អាចនឹងរលាយនៅពេល ឆាប់ៗខាងមុខនេះ ព្រោះថា បច្ចុប្បន្ននេះ គ្រាន់តែក្នុងខេត្ដសៀមរាបមួយមាន ឈ្មួញឈើគរជើងលើគ្នាទាំងអ្នករកស៊ី ស្របច្បាប់និងខុសច្បាប់។ ប្រភពបន្ដ ថា ក្នុងចំណោមអ្នករកស៊ីទាំងនោះ គេ ក៏ឃើញមានវត្ដមានរបស់មន្ដ្រីជំនាញ និងមន្ដ្រីយោធាខ្លះៗផងដែរ ៕ជា ស្រស់
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
ខេត្ដសៀមរាប ៖
ប្រជាពលរដ្ឋបានរិះ គន់ដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប
ថាបាននឹងកំពុងប្រមូលលុយពីអ្នកជំងឺ
ដែលទៅពិនិត្យព្យាបាលនៅទីនោះខុសនឹង
គោលការណ៍ក្រសួងសុខាភិបាលដែលបាន កំណត់
និងមិនអនុញ្ញាតឱ្យយកប្រាក់ពី អ្នកជំងឺនោះទេ ។
ប្រជាពលរដ្ឋក្រីក្រមកពីជនបទបាន
ត្អូញត្អែរថា តាមគោលការរបស់ក្រសួង
សុខាភិបាលមិនបានអនុញ្ញាតឱ្យយកប្រាក់ ទេ ក៏ប៉ុន្ដែ
ការមកព្យាបាលរបស់ពួកគាត់ ត្រូវបានមន្ទីរបង្អែកមួយនេះយកប្រាក់
ពួកគាត់គ្រប់ៗគ្នា បើទោះបីជានៅក្នុង
មន្ទីរពេទ្យមួយនេះបានបិទប្រកាសមិន
អនុញ្ញាតឱ្យគ្រូពេទ្យយកសេវាពីអ្នកជំងឺ ក៏ដោយ ។
នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ដ
សៀម រាបគេបានឃើញបិទសេចក្ដីជូនដំណឹង
ក្នុងគោលបំណងលើកលែងបង់ថ្លៃសេវា សម្រាប់អ្នកទៅព្យាបាលនៅទីនោះមាន
ចំនួន៨ចំណុច គឺ ទី១. បុគ្គលិកមន្ទីរពេទ្យ និងគ្រួសារ ប្ដី
ប្រពន្ធ កូន ឪពុកម្ដាយ មិនត្រូវឱ្យបង់ប្រាក់ នោះទេ,
ទី២.ជនក្រីក្រ, ទី៣.ជនពិការដោយសង្គ្រាម, ទី៤.យោធា រំសាយ,
ទី៥.ព្រះសង្ឃ, ទី៦.អ្នកជំងឺអេសដ៍, ទី.៧អ្នកជំងឺរបេង
និងទី៨.ពិរុទ្ធជន ។
អ្នកជំងឺម្នាក់ដែលទៅពិនិត្យ
ព្យាបាល នៅទីនោះបានមានប្រសាសន៍ថា បើទោះ
បីជាមានបិទសេចក្ដីជូនដំណឹងខាងលើ ក៏ដោយ
ជាក់ស្ដែងមន្ទីរពេទ្យនេះនៅតែ យកលុយអ្នកជំងឺទាំងអស់ដោយមិនរើស
មុខឡើយ មិនថាជនក្រីក្រ ព្រះសង្ឃ យោ ធារំសាយ
ជនពិការដោយសង្គ្រាមស្ដី នោះទេ។
ប្រភពព*ីអ្នកជំងឺដដែលបានបន្ដ ថា
ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋជាអ្នក
ជំងឺរាប់រយនាក់ចូលទៅពិនិត្យជំងឺមាន ទាំងអ្នកក្រ
និងអ្នកមធ្យមត្រូវបានមន្ទីរ
ពេទ្យបង្អែកខេត្ដសៀមរាបតម្រូវឱ្យបង់
ថ្លៃសេវាចំនួន១.២០០០រៀលទៅ១.៥០០០ រៀល ក្នុងអ្នកជំងឺម្នាក់ៗ ។
ព្រះសង្ឃមួយអង្គសុំមិនបញ្ចេញ
ព្រះ នាមបានមានថេរដីកាថា ព្រះអង្គមក
ពិនិត្យជំងឺនៅទីនេះត្រូវបានគេតម្រូវឱ្យ
បង់សេវាអស់១.៥០០០រៀលដូចគេឯង ទាំងអស់ ដោយពុំបានលើកលែងដូចការ
បិទប្រកាសនោះឡើយ ។ ព្រះអង្គបាន មានថេរដីកាថា
ប្រជាពលរដ្ឋដែលចូល មកពិនិត្យជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ដ
សៀមរាបភាគច្រើនជាពលរដ្ឋក្រីក្រមក ពីទីជនបទឆ្ងាយដាច់ស្រយាលដែល
មានប្រាក់ត្រឹមតែធ្វើសោហ៊ុយធ្វើដំណើរមកពិនិត្យជំងឺប៉ុណ្ណោះ
មិនមានលទ្ធភាព ឯណាបង់ប្រាក់នោះឡើយ ។
ពលរដ្ឋម្នាក់មកពីជនបទដាច់
ស្រយាល បានមានប្រសាសន៍ដោយឆ្ងល់ថា មន្ទីរ
ពេទ្យរបស់រដ្ឋហេតុអ្វីត្រូវយកលុយដោយ មិនរើសមុខ
ម្យ៉ាងវិញទៀតបើយកលុយ បែបនេះ ចាំបាច់អីបិទប្រកាសមិនឱ្យបង់
សេវា? ពលរដ្ឋដដែលបានមានប្រសាសន៍ ថា
ករណីលើកលែងបង់ថ្លៃសេវាប្រហែល មានតែក្រុមគ្រួសារសាច់ញាតិបុគ្គលិក
នៅមន្ទីរពេទ្យនេះតែប៉ុណ្ណោះឬ ?
អ្នកមកពិនិត្យជំងឺរបេងម្នាក់ទៀត
បាន និយាយថា មានអ្នកជំងឺរបេងខ្លះត្រូវបាន
ទៅសម្រាកព្យាបាលនៅឯផ្ទះដោយគេ
សង្ស័យថាជាការឃុបឃិតចាយលុយជាមួយនឹងគ្រូពេទ្យ
ដើម្បីបានថ្នាំរបេងទៅ លេបនៅឯផ្ទះរៀងរាល់ខែ ។
ទាក់ទិនការលើកឡើងខាងលើនេះ លោក
ប៉ែន ផលគុណ ប្រធាន
មន្ទីរពេទ្យ បង្អែកខេត្ដសៀមរាបបានមានប្រសាសន៍
តាមទូរស័ព្ទ រូបភាពឯកសារផ្សេង
ឱ្យដឹងថា ការយកលុយនេះ គឺជាគោលការណ៍របស់ក្រសួង
ហើយគោល ការណ៍ដែលបានបិទប្រកាសទាំង៨ចំណុច នោះ
ត្រូវបានលើកឡើងបង់ថ្លៃសេវាតែ
លើអ្នកពិនិត្យជំងឺរួចហើយត្រូវបាន សម្រាកព្យាបាល ។
លោកប្រធានមន្ទីរ ពេទ្យបន្ដថា ចំពោះលុយយកថ្លៃសេវា
ទាំងនោះ៣៩ភាគរយទុកបម្រើការនៅ* ក្នុងមន្ទីរពេទ្យ ។
ចំណែកលុយនៅសល់ ៦១ភាគរយសុំសម្រាប់បម្រើការនៅ ក្រសួងសុខាភិបាល ។
ទោះបីលោកប្រធានមន្ទីរពេទ្យបាន
មានប្រសាសន៍បែបនេះក្ដី ពលរដ្ឋក្រីក្រ ទាំងអ្នកមកពិនិត្យជំងឺ
និងអ្នកត្រូវសម្រាក ព្យាបាលបានរិះគន់ថា ខាងមន្ទីរពេទ្យបាន
យកថ្លៃសេវាពីពួកគាត់ដោយពុំមានការ លើកលែងបន្ដិចឡើយ ៕អត្ថបទទាំងស្រុងពីគេហទំព័រនគរវត្ត
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
បានព្រមានដល់អ្នកអានព័ត៌មាន និងអ្នកវិភាគព្រឹត្តិការណ៍ព័ត៌មាន
តាមស្ថានីយទូរទស្សន៍ ក្នុងស្រុកមួយចំនួន
កុំឲ្យតាំងខ្លួនជាអ្នកផ្តល់អនុសាសន៍ ដល់ចៅហ្វាយខេត្ត
និងដល់រដ្ឋមន្ត្រី គឺធ្វើបែបនេះ មិនត្រូវតាមវិជ្ជាជីវៈឡើយ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានមានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២ ក្នុងពិធីខួប ១ឆ្នាំ នៃ អប្សារាណិត ( ថ្ងៃ១២ឧសភា ឆ្នាំ២០១១ ដល់ថ្ងៃ១២ឧសភា ឆ្នាំ២០១២ ) នៅភោជនីយដ្ឋាន រស្មីបឹងកក់ ក្នុងរាជធានីភ្នំពេញ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍បញ្ជាក់ថា "ពិធីករអប្សារាណិត មិនទាន់ក្លាយទៅជាអ្នកផ្តល់អនុសាសន៍ទៅគេទេ។ តែមានទូរទស្សន៍ច្រើនណាស់ នៅពេលល្បី បែរជាក្លាយទៅជាផ្តល់អនុសាសន៍ ណែនាំតាំងពីរដ្ឋមន្ត្រី និងចៅហ្វាយខេត្ត"។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា "យើងជាអ្នកសារព័ត៌មាន មិនមែនជាអ្នកផ្តល់អនុសាសន៍ ដល់ចៅហ្វាយខេត្ត និងរដ្ឋមន្ត្រីទេ។ គឺអ្នកសារព័ត៌មាន ផ្សាយអ្វីជាការពិត ហើយបង្ហាញ។ កាលពីប៉ុន្មានឆ្នាំមុនកន្លងទៅ មានក្រុមអ្នកកាសែតមួយក្រុម តាំងខ្លួនជាអាជ្ញាធរ និងផ្តល់ឱវាទដល់មន្ត្រីរាជរដ្ឋាភិបាលមួយចំនួន រួមទាំងចៅហ្វាយខេត្ត ក្រុង និងរដ្ឋមន្ត្រីខ្លះដែរ ហើយក្រុមអ្នកការសែតនោះ ទៅណាមកណា គឺមន្ត្រីអាជ្ញាធរ នៅតំបន់នោះ ត្រូវតែគោរព និងតាមចេញលុយប៉ាវពួកក្រុមអ្នកកាសែត ដែលមានមេក្លោងម្នាក់ តាំងខ្លួនជាល្បងធំ។ ឯកូនចៅ ស្វែងរកប្រយោជន៍ជូនលោកបងធំនោះ ឲ្យខាងតែបាន"៕អត្ថបទទាំងស្រុងពីcen.co
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានមានប្រសាសន៍បែបនេះ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២ ក្នុងពិធីខួប ១ឆ្នាំ នៃ អប្សារាណិត ( ថ្ងៃ១២ឧសភា ឆ្នាំ២០១១ ដល់ថ្ងៃ១២ឧសភា ឆ្នាំ២០១២ ) នៅភោជនីយដ្ឋាន រស្មីបឹងកក់ ក្នុងរាជធានីភ្នំពេញ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍បញ្ជាក់ថា "ពិធីករអប្សារាណិត មិនទាន់ក្លាយទៅជាអ្នកផ្តល់អនុសាសន៍ទៅគេទេ។ តែមានទូរទស្សន៍ច្រើនណាស់ នៅពេលល្បី បែរជាក្លាយទៅជាផ្តល់អនុសាសន៍ ណែនាំតាំងពីរដ្ឋមន្ត្រី និងចៅហ្វាយខេត្ត"។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា "យើងជាអ្នកសារព័ត៌មាន មិនមែនជាអ្នកផ្តល់អនុសាសន៍ ដល់ចៅហ្វាយខេត្ត និងរដ្ឋមន្ត្រីទេ។ គឺអ្នកសារព័ត៌មាន ផ្សាយអ្វីជាការពិត ហើយបង្ហាញ។ កាលពីប៉ុន្មានឆ្នាំមុនកន្លងទៅ មានក្រុមអ្នកកាសែតមួយក្រុម តាំងខ្លួនជាអាជ្ញាធរ និងផ្តល់ឱវាទដល់មន្ត្រីរាជរដ្ឋាភិបាលមួយចំនួន រួមទាំងចៅហ្វាយខេត្ត ក្រុង និងរដ្ឋមន្ត្រីខ្លះដែរ ហើយក្រុមអ្នកការសែតនោះ ទៅណាមកណា គឺមន្ត្រីអាជ្ញាធរ នៅតំបន់នោះ ត្រូវតែគោរព និងតាមចេញលុយប៉ាវពួកក្រុមអ្នកកាសែត ដែលមានមេក្លោងម្នាក់ តាំងខ្លួនជាល្បងធំ។ ឯកូនចៅ ស្វែងរកប្រយោជន៍ជូនលោកបងធំនោះ ឲ្យខាងតែបាន"៕អត្ថបទទាំងស្រុងពីcen.co
ឯកឧត្តម ខៀវ កញ្ញរិទ្ឋិ រដ្ឋមន្ត្រីក្រសួងព័តមាន
រូបថតឆ្នាំ២០១១នៅបម្ទាយមានជ័យ
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
Wednesday, May 9, 2012
រូបភាពទាំងនេះជាទិដ្ឋភាពទឹកជំនន់នៅខេត្តសៀមរាបកាលពី
ឆ្នាំ២០១១។បច្ចុប្បន្នប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេស
ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនៅតែបារម្ភខ្លាចជួបនូវហេតុ
អាក្រក់ដូចឆ្នាំមុនទៀតខណៈឆ្នាំនេះជាឆ្នាំរោងដែលគេមាន
ជំនឿថាច្រើនតែមានជំនន់កើតឡើង។
គេនៅចាំអ៊ុតមើលទឹកឆ្នាំនេះប្រកប ដោយក្តីបារម្ភ។
ឆ្នាំ២០១១។បច្ចុប្បន្នប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេស
ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនៅតែបារម្ភខ្លាចជួបនូវហេតុ
អាក្រក់ដូចឆ្នាំមុនទៀតខណៈឆ្នាំនេះជាឆ្នាំរោងដែលគេមាន
ជំនឿថាច្រើនតែមានជំនន់កើតឡើង។
គេនៅចាំអ៊ុតមើលទឹកឆ្នាំនេះប្រកប ដោយក្តីបារម្ភ។
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
ការរើរុះលំនៅដ្ឋានបណ្តោះអាសន្នតាមដងស្ទឹងសៀមរាប
ដើម្បីធ្វើការអភិវឌ្ឍន៍ក្រុងរបស់អាជ្ញាធរខេត្ត
ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ អភិបាលខេត្ត និងថ្នាក់ដឹកនាំក្នុងខេត្តចុះ
ពិនិត្យការរើរុះលំនៅដ្ឋានតាមដងស្ទឹង
តាមការអោយដឹងពីមន្ត្រីសាលាខេត្តថាស្ទឹង
សៀមរាបនឹងត្រូវស្តារអាចម៍ដីចេញដើម្បីបញ្ចៀស
ទឹកនិងកាយអោយជ្រៅកុំអោយស្ទះមុខទឹកព្រម
ទាំងធ្វើការសំអាតបរិស្ថានតាមបណ្តោយស្ទឹងឈាន
ទៅអភិវឌ្ឍន៍សោភ័ណភាពក្រុងទេសចរណ៍មួយនេះ
អោយស្រស់បំព្រងនិងដើម្បីចូលរួមក្នុងចលនាប្រឡង
ប្រណាំងទីក្រុងស្អាតរបស់ក្រសួងទេសចរណ៍ផង។
ចំពោះប្រជាពលរដ្ឋពួកគាត់ក៍សុខចិត្តទទួលយកនូវ
គោលនយោបាយជាដីធ្លីនិងប្រាក់កាក់មួយចំនួនផងដែរ។
ដើម្បីធ្វើការអភិវឌ្ឍន៍ក្រុងរបស់អាជ្ញាធរខេត្ត
ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ អភិបាលខេត្ត និងថ្នាក់ដឹកនាំក្នុងខេត្តចុះ
ពិនិត្យការរើរុះលំនៅដ្ឋានតាមដងស្ទឹង
តាមការអោយដឹងពីមន្ត្រីសាលាខេត្តថាស្ទឹង
សៀមរាបនឹងត្រូវស្តារអាចម៍ដីចេញដើម្បីបញ្ចៀស
ទឹកនិងកាយអោយជ្រៅកុំអោយស្ទះមុខទឹកព្រម
ទាំងធ្វើការសំអាតបរិស្ថានតាមបណ្តោយស្ទឹងឈាន
ទៅអភិវឌ្ឍន៍សោភ័ណភាពក្រុងទេសចរណ៍មួយនេះ
អោយស្រស់បំព្រងនិងដើម្បីចូលរួមក្នុងចលនាប្រឡង
ប្រណាំងទីក្រុងស្អាតរបស់ក្រសួងទេសចរណ៍ផង។
ចំពោះប្រជាពលរដ្ឋពួកគាត់ក៍សុខចិត្តទទួលយកនូវ
គោលនយោបាយជាដីធ្លីនិងប្រាក់កាក់មួយចំនួនផងដែរ។
ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទក៍បានសម្តែងការអរគុណដល់ប្រជាពលរដ្ឋនូវ
ការចូលរួមរបស់ពួកគាត់ជាខ្លាំង
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
ប្រវត្តិនៃការកកើតអប្សារា
កំណើតអប្សរាមានដំណាលមកពីរឿងកូរសមុទ្រទឹកដោះ នៅក្នុងសមុទ្រទឹកដោះមានទឹកអម្រឹតនិងវត្ថុទិព្វច្រើនរកនឹងគណនាពុំអស់។ ដោយចង់ឃើញនូវវត្ថុទិព្វទាំងនោះ និងចង់បាននូវជីវិតអមតៈ ពពួកទេព្តា និងពពួកយក្ស សហការគ្នាកូរសមុទ្រទឹកដោះដោយសន្យាគ្នាថា បើទឹកអម្រឹតលេចឡើងចំមុខពពួកទេព្តានោះទឹកអម្រឹតបានទៅពពួកទេព្តា បើទឹកអម្រឹតលេចឡើងចំមុខពពួកយក្សនោះទឹកអម្រឹតបានទៅពពួកយក្ស។ បន្ទាប់ពីសន្យាគ្នាម៉ឹងម៉ាតដូច្នេះហើយ ភាគីទាំងពីរក៏ចាប់ផ្តើមមហាបេសកកម្មរបស់ខ្លួនដោយមាននាគឈ្មោះវាសុកី ធ្វើជាខ្សែសម្រាប់ទាញកូរមហាសមុទ្រទឹកដោះ និងយកភ្នំ មុន្ទរៈ ដែលនៅចំកណ្តាលសមុទ្រទឹកដោះធ្វើជាប្រដាប់បង្វិលកូរ។ ការកូរប្រព្រឹត្តទៅអស់រយៈពេលជាងមួយពាន់ឆ្នាំទិព្វនៅទេវលោក។ វត្ថុទិព្វដែលកើតចេញពីការកូរសមុទ្រទឹកដោះរួមមានៈ
១. ផ្កា បណ្ណជាតិៈ ថ្វាយទៅព្រះព្រហ្មយកទៅដាំនៅព្រហ្មលោកទាំងដប់ប្រាំមួយជាន់
២. ដំរីក្បាលបីឈ្មោះ ព្ធរាវ័ណៈ ថ្វាយទៅព្រះឥន្ទ្រធ្វើជាយានជំនិះ
៣. ព្រះនាង ស្រីលក្ស្មីៈ ថ្វាយទៅព្រះវិស្ណុធ្វើជាអគ្គមហេសី
៤. សេះសឈ្មោះ ឧច្ច័យស្វរៈ មិនថ្វាយឲ្យអាទិទេពអង្គណាទេ រក្សាទុកជានិមិត្តរូបគោរពប្រតិបត្តិសីលប្រាំសម្រាប់ឋានទាំងបី គឺឋានទេវលោក ឋានមនុស្សលោក និងឋានបាតាលលោក។
៥. ទឹកអម្រឹតៈ ជាវត្ថុសក្តិសិទ្ធិធ្វើឲ្យមានអាយុវែងឥតដែនកំណត់
៦. អប្សរាៈ អប្សររាប់សិបអង្គលេចចេញឡើងអណ្តែតពាសពេញលំហអាកាសរេរាំរបាំសួគ៌ បន្ទាប់ពីវត្ថុសក្តិសិទ្ធិទីប្រាំគឺទឹកអម្រឹតបានធ្លាក់ទៅក្នុងដៃពួកយក្ស។ ប្រមុខអប្សរធ្វើសញ្ញាឲ្យបរិវារ រាំរបាំងទេពពង្វក់ចិត្តពួកយក្សឲ្យភ្លឹកភ្លេចផឹកទឹកអម្រឹត។ រសរបាំទាក់ទាញពួកអសុរៈឲ្យស្រើបស្រាល ស្លុតស្លុងអារម្មណ៍ទៅតាមក្បាច់រាំ។ ឃើញឱកាសល្អ ព្រះវិស្ណុក៏កាឡាខ្លួនជាព្រះពាយឆក់យកទឹកអម្រឹតឲ្យពួកទេវតា
ផឹកទាំងអស់ដើម្បីឲ្យមានជីវិតអមតៈ។ ពេលបេសកកម្មកូរសមុទ្រទឹកដោះបានចប់សព្វគ្រប់ហើយ ពួកស្រីទេពអប្សរទាំងអស់បានក្លាយទៅជាស្រីរបាំសួគ៌រាំថ្វាយព្រះឥន្ទ្រតាំងតែតពីនោះមក។
របាំរបស់ពពួកស្រីទេពអប្សរនោះ សន្មត់ហៅថា របាំអប្សរា។ របាំអប្សរារាំលើកទីមួយនៅឋានសមុទ្រទឹកដោះហៅថា របាំទឹកអម្រឹត។ ពេលរេរាំពពួកទេពអប្សរតែងកាន់ផ្កាបណ្ណជាតិជានិច្ច ដែលតំណាងឲ្យទេវលោក សុភមង្គល និងភាពរុងរឿងរបស់សត្តនិករគ្រប់ឋាន។
ដកស្រងពីsalarean.com
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
Subscribe to:
Posts (Atom)